Get Mystery Box with random crypto!

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ - Ministry of Post and Telecommunications

Logotipo do canal de telegrama mptcgovkh - ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ - Ministry of Post and Telecommunications
Tópicos do canal:
National
Nationalanthem
Cambodia
Mptc
Godigitalcambodia
All tags
Endereço do canal: @mptcgovkh
Categorias: Educação
Idioma: Português
Assinantes: 180.48K

Ratings & Reviews

2.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

1

2 stars

1

1 stars

0


As últimas mensagens

2024-05-17 07:02:40
តើអ្នកធ្លាប់ឃើញកំហុស 404 នៅលើកម្មវិធីរុករកតាមអុីនធឺណិតរបស់អ្នកទេ?
កុំបារម្ភ ! តស់ ! ចូរមកស្វែងយល់ពីមូលហេតុដែលអ្នកជួបប្រទះកំហុស 404 ហើយស្វែងរកដំណោះស្រាយជាមួយគ្នា
#404 #TechTroubleshooting

.....................

ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់កម្មវិធីតាមរយៈតំណភ្ជាប់
https://t.me/godigital_cambodia
.....................

បណ្ដាញសង្គមរបស់កម្មវិធី Telegram |Facebook | Instagram | Linkedin
godigital.gov.kh

ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល

Go Digital Go Together
5.2K views04:02
Aberto / Como
2024-05-17 05:24:27
ការចូលរួមគោរពទង់ជាតិ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សប្ដាហ៍ទី៣ ខែឧសភា ឆ្នាំ២០២៤
---
អនុវត្តតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមគោរពទង់ជាតិ វេលាម៉ោង ៧:៣០នាទីព្រឹក រៀងរាល់ថ្ងៃធ្វើការ ដើម្បីលើកកម្ពស់មោទកភាពជាតិ ស្មារតីស្នេហាជាតិ ព្រមទាំងសម្តែងនូវសេចក្តីគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារ និងកសាងអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយសុខសន្តិភាពនិងចីរភាព។

សូមជម្រាបជូនថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំគោរពទង់ជាតិរៀងរាល់ព្រឹកចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ មក។

#nationalanthem #National #MPTC #GoDigitalCambodia #Cambodia

*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

បណ្តាញសង្គមរបស់ក្រសួង Website Telegram Facebook YouTube X Instagram LinkedIn Tiktok

ទាញយក MPTC Speed Test: iOS | Android
5.2K views02:24
Aberto / Como
2024-05-15 12:27:05
តេឡេក្រាមផ្លូវការសម្តេចតេជោ ហ៊ុន សែន
Telegram Channel of Samdech Hun Sen

ដើម្បីចៀសវាងមន្ទិលសង្ស័យចំពោះបងប្អូនប្រើប្រាស់ telegram ខ្ញុំសូមជម្រាបថាឆាណែលផ្លូវការ (Official Telegram Channel) របស់សម្តេចតេជោ ហ៊ុន សែន គឺមានឈ្មោះថា “Samdech Hun Sen of Cambodia” មានសញ្ញាធិកពណ៍ខៀវនៅពីក្រោយ (មានចំនួន 900,745 subscribers មកទល់ថ្ងៃទី 15/5/2024)។ ឆាណែលនេះគឺផ្សព្វផ្សាយព័ត៌មានជូនសាធារណៈជនជារៀងរាល់ថ្ងៃ។

ប៉ុន្តែនៅមាន Channel មួយទៀត គឺសម្រាប់បងប្អូនសរសេរជា Comments ឆ្លើយតបទៅនឹងសារ (message) ឬផូស (post) នីមួយៗនៅក្នុង Telegram Channel សម្តេចបាន ដែលមានឈ្មោះថា Samdech Hun Sen of Cambodia/hunsenchat ដែលមានចំនួន 10,988 members មកទល់ថ្ងៃទី 15/5/2024)។ Samdech Hun Sen of Cambodia” និង Samdech Hun Sen of Cambodia/Hunsenchat” គឺជាបណ្តាញ telegram ផ្លូវការរបស់សម្តេចតេជោ។

សូមស្កែន QR Code ខាងក្រោម។ សូមអរគុណ។
5.5K views09:27
Aberto / Como
2024-05-13 13:28:51
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា

#MPTC #GoDigitalCambodia #Cambodia

*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

បណ្តាញសង្គមរបស់ក្រសួង Website Telegram Facebook YouTube X Instagram LinkedIn Tiktok

ទាញយក MPTC Speed Test: iOS | Android
5.4K views10:28
Aberto / Como
2024-05-12 18:46:58
គណនីក្លែងក្លាយ(Fake Account)

សូមបងប្អូន សាធារណៈ ជនទាំងអស់មេត្តាជ្រាបថា មានជនអនាមិកបានបន្តក្លែងបន្លំដោយបង្កេីត គណនីក្លែងក្លាយ (Fake Account) និងបានផ្ញេីសារទៅ បងប្អូន ប្រជាពលរដ្ឋ ក្នុងគោលបំណងផ្សេងៗ។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កេីតគណនី ឬ ផេកក្លែងក្លាយ ដោយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដេីម្បីផ្ញេីសារ ឬធ្វេីសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ។

ចំពោះជនដែលបានបង្កើតគណនី និង ផេកក្លែងបន្លំជាថ្នាក់ដឹកនាំសូមផ្អាកសកម្មភាពជាបន្ទាន់។

សូមបញ្ជាក់ថា គណនីផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមានឈ្មោះ និងតំណ Link ខាងក្រោម
១/ Facebook Account ផ្ទាល់: Hun Sen (https://www.facebook.com/hunsenpm)
២/ Facebook Page : Samdech Hun Sen of Cambodia (https://www.facebook.com/hunsencambodia) មានសញ្ញាធិក ពណ៌ខៀវនៅពីក្រោយឈ្មោះពេញ និង មាន 14M followers
៣)Telegram : Samdech Hun Sen of Cambodia (https://t.me/spmhunsen)
៤/ TikTok: Samdech Hun Sen (@hunsenofcambodia)
៥/ Instagram: Samdech Hun Sen of Cambodia (https://www.instagram.com/hunsencambodia)
៦/ Twitter: Hun Sen (@hunsencambodia)
៧/ YouTube: Samdech Hun Sen of Cambodia (https://youtube.com/@hunsencambodia)
7.8K views15:46
Aberto / Como
2024-05-11 10:39:18
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំស្តីពីការកសាងសមត្ថភាពសន្តិសុខនៃការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសកល (Global Roundtable on ICT Security Capacity-Building) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ដោយមានការអញ្ជើញចូលរួមពីរដ្ឋសមាជិក ជារដ្ឋមន្ត្រីទទួលបន្ទុកវិស័យសន្តិសុខឌីជីថល តំណាងជាន់ខ្ពស់ និងស្ថាប័នពាក់ព័ន្ធទូទាំងសកលលោក។

សូមចុចអាន

កិច្ចប្រជុំនេះជាវេទិកាសម្រាប់ក្រសួង ស្ថាប័នទទួលបន្ទុកវិស័យសន្តិសុខឌីជីថល និងបុគ្គលពាក់ព័ន្ធនានា អាចផ្លាស់ប្ដូរយោបល់ ចែករំលែកឧត្តមានុវត្តន៍ និងកសាងភាពជាដៃគូ ក្នុងការតម្រង់ទិស ប្រមូលផ្ដុំជាកម្លាំងរួម និងជំរុញការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់ស្ថាប័ន អង្គភាព និងបុគ្គលពាក់ព័ន្ធដេីម្បីបង្ការ ទប់ស្កាត់ និងដោះស្រាយបទល្មេីសក្នុងលំហឌីជីថល។

ទីក្រុងញូវយ៉ក | ថ្ងៃទី១០ ឧសភា ២០២៤

#MPTC #GoDigitalCambodia #Cambodia

*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

បណ្តាញសង្គមរបស់ក្រសួង Website Telegram Facebook YouTube X Instagram LinkedIn Tiktok

ទាញយក MPTC Speed Test: iOS | Android
11.7K views07:39
Aberto / Como
2024-05-10 17:00:25
ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកឧកញ៉ា លោក លោកស្រី តំណាងប្រតិបត្តិករប្រៃសណីយ៍ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស សរុបប្រមាណ 250នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ហើយបានលើកទឹកចិត្តដល់ក្មួយៗជ័យលាភីទាំងអស់ត្រូវខិតខំព្យាយាមរៀនសូត្របន្ថែមទៀត ដើម្បីឱ្យក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ ដែលជាទំពាំងស្នងឬស្សីនាពេលអនាគត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់កិត្តិយសផ្តល់វិញ្ញាបនបត្រទទួលស្គាល់ដល់សិស្សជ័យលាភី ព្រមទាំងប្រគល់រង្វាន់លើកទឹកចិត្ត រួមមាន៖

សូមចុចអាន

រាជធានីភ្នំពេញ | ទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្ងៃទី១០ ឧសភា ២០២៤

#MPTC #GoDigitalCambodia #Cambodia

*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

បណ្តាញសង្គមរបស់ក្រសួង Website Telegram Facebook YouTube X Instagram LinkedIn Tiktok

ទាញយក MPTC Speed Test: iOS | Android
9.8K views14:00
Aberto / Como
2024-05-03 13:23:33
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ អនុប្រធាន​ និងជាអគ្គលេខាធិការ គណៈកម្មាធិការសន្តិសុខឌីជីថល (គ.ស.ឌ.) បានអញ្ជើញចូលរួមកិច្ចប្រជុំ​ ដេីម្បីប្រកាសសមាសភាព និងផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់ គ.ស.ឌ. ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី​ និងជាអនុប្រធានប្រចាំការ គ.ស.ឌ. ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គ.ស.ឌ.។

សូមចុចអាន

គ.ស.ឌ.​ ត្រូវបានបង្កើតឡើងក្នុងគោលដៅធានា​ប្រសិទ្ធភាព​ និងស័ក្តិសិទ្ធភាពនៃការបំពេញមុខងារដឹកនាំ សម្របសម្រួល និងជំរុញការគ្រប់គ្រងសន្តិសុខឌីជីថល ដើម្បីការពារអត្ថប្រយោជន៍របស់គ្រប់តួអង្គសង្គមទប់ទល់នឹងការវាយប្រហារគ្រប់រូបភាព ឆ្លើតតបគ្រប់ផ្នែកទាំងបច្ចេកទេសនិងកម្លាំងពាក់ព័ន្ធនឹងការធានានិងការពារសន្តិសុខឌីជីថល។

រាជធានីភ្នំពេញ៖ សាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី​ ថ្ងៃទី៣ ឧសភា ឆ្នាំ២០២៤

#MPTC #GoDigitalCambodia #Cambodia

*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

បណ្តាញសង្គមរបស់ក្រសួង Website Telegram Facebook YouTube X Instagram LinkedIn Tiktok

ទាញយក MPTC Speed Test: iOS | Android
12.6K views10:23
Aberto / Como
2024-04-26 05:39:40
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន ១៨

សូមចុចអាន

#MPTC #GoDigitalCambodia #Cambodia

*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

បណ្តាញសង្គមរបស់ក្រសួង Website Telegram Facebook YouTube X Instagram LinkedIn Tiktok

ទាញយក MPTC Speed Test: iOS | Android
12.6K views02:39
Aberto / Como
2024-04-21 14:59:52
ប្លុកឆេន (Blockchain) សំដៅលើសំណុំកំណត់ត្រាប្រតិបត្តិការជាប្លុក តភ្ជាប់គ្នាពីមួយទៅមួយដោយសុវត្ថិភាពតាមរយៈការប្រើប្រាស់លេខសម្គាល់សម្ងាត់ និងកំណត់ត្រាពេលវេលានៃប្រតិបត្តិការដែលមិនអាចកែបាន និងត្រូវបានចែករំលែកនៅក្នុងបណ្តាញពាក់ព័ន្ធ។

ដកស្រង់ចេញពីគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥

#keyword #blockchain #MPTC #GoDigitalCambodia #Cambodia

*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

បណ្តាញសង្គមរបស់ក្រសួង Website Telegram Facebook YouTube X Instagram LinkedIn Tiktok

ទាញយក MPTC Speed Test: iOS | Android
12.6K views11:59
Aberto / Como