Get Mystery Box with random crypto!

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ - Ministry of Post and Telecommunications

Logotipo do canal de telegrama mptcgovkh - ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ - Ministry of Post and Telecommunications
Endereço do canal: @mptcgovkh
Categorias: Educação
Idioma: Português
Assinantes: 181.25K

Ratings & Reviews

2.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

1

2 stars

1

1 stars

0


As últimas mensagens 13

2023-08-27 07:24:06
និយមន័យនៃពាក្យ “ការដឹកជញ្ជូនគោលដៅចុងក្រោយ (Last-Mile Delivery )” ដកស្រង់ចេញពី គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០

*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

បណ្តាញសង្គមរបស់ក្រសួង Website Telegram Facebook YouTube Twitter Instagram LinkedIn Tiktok

ទាញយក MPTC Speed Test: iOS | Android
24.2K viewsedited  04:24
Aberto / Como
2023-08-26 10:18:32
សូមទស្សនាវីដេអូ៖ https://fb.watch/mFo2uFIII8/

វគ្គជម្រុះថ្នាក់ជាតិ កម្មវិធីបញ្ញវន្តឌីជីថល សប្ដាហ៍ទី៥
---
តាមដានថាបេក្ខជនរូបណា នឹងឆ្លងផុតវគ្គជម្រុះថ្នាក់ជាតិ ហើយទទួលបាន អាហារូបករណ៌ ទឹកប្រាក់ និងរង្វាន់។បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះថ្នាក់ខេត្ត បេក្ខជនដែលជាប់មកពី ២៥ខេត្តក្រុង តម្រូវឲ្យប្រកួតគ្នា បន្តក្នុងវគ្គជម្រុះថ្នាក់ជាតិទាំង៧សប្តាហ៌ លើប្រធានបទឌីជីថលទាំង៧។


បញ្ញវន្តឌីជីថល ជាកម្មវិធីអប់រំកំសាន្ត ផលិតដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ឱកាសដល់សិស្សានុសិស្សកំពុងសិក្សាថ្នាក់វិទ្យាល័យទូទាំងប្រទេសកចូលរួមប្រកួតប្រជែងចំណេះដឹង បង្ហាញពីភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហា លើប្រធានបទអំពីបច្ចេកវិទ្យាឌីជីថល ដែលបេក្ខជនជ័យលាភីអាចឈ្នះទឹកប្រាក់ អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ កុំព្យូទ័រ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។

កម្មវិធីបញ្ញវន្តឌីជីថល នឹងចាក់ផ្សាយនៅរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៦:០០ល្ងាច តាមទូរទស្សន៍ BTV ព្រមទាំងទំព័រផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងអប់រំ យុវជន និងកីឡា។

#DigitalTalents #DT2023 #MPTC #GoDigitalCambodia

*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

បណ្តាញសង្គមរបស់ក្រសួង Website Telegram Facebook YouTube Twitter Instagram LinkedIn Tiktok

ទាញយក MPTC Speed Test: iOS | Android
23.8K viewsedited  07:18
Aberto / Como
2023-08-25 15:31:38
ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជេីញចូលរួមក្នុងកម្មវិធីជំនួបរវាងក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីល កម្ពុជា-ឥណ្ឌា
___
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ Sun and Moon Riverside ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងកម្មវិធីជំនួបរវាងក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីល កម្ពុជា-ឥណ្ឌា ដែលរៀបចំឡើងដោយគណៈកម្មាធិការជំរុញការនាំចេញគ្រឿងអេឡិចត្រូនិក (ESC) និង កម្មវិធីកុំព្យូទ័រឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមន៍បច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលឥណ្ឌា និងកម្ពុជា សរុប៩០នាក់ ក្នុងនោះរួមមានក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលកម្ពុជាចំនួន ៦០ក្រុមហ៊ុន និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលល្បីៗមកពីឥណ្ឌាចំនួន ១៥ក្រុមហ៊ុន ដែលមានជំនាញ...

សូមចុចអាន

*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

បណ្តាញសង្គមរបស់ក្រសួង Website Telegram Facebook YouTube Twitter Instagram LinkedIn Tiktok

ទាញយក MPTC Speed Test: iOS | Android
27.2K views12:31
Aberto / Como
2023-08-25 05:33:11
ការចូលរួមគោរពទង់ជាតិ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២៣
-----
អនុវត្តតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមគោរពទង់ជាតិ វេលាម៉ោង ៧:៣០នាទីព្រឹក រៀងរាល់ថ្ងៃធ្វើការ ដើម្បីលើកកម្ពស់មោទកភាពជាតិ ស្មារតីស្នេហាជាតិ ព្រមទាំងសម្តែងនូវសេចក្តីគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារ និងកសាងអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយសុខសន្តិភាពនិងចីរភាព។

សូមជម្រាបជូនថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំគោរពទង់ជាតិរៀងរាល់ព្រឹកចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ មក។

*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

បណ្តាញសង្គមរបស់ក្រសួង Website Telegram Facebook YouTube Twitter Instagram LinkedIn Tiktok

ទាញយក MPTC Speed Test: iOS | Android
17.3K views02:33
Aberto / Como