Get Mystery Box with random crypto!

ក្នុងឱកាសជ័យមង្គលខួបអនុស្សាវរីយ៍ ១៨ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍នេះ | ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ - Ministry of Post and Telecommunications

ក្នុងឱកាសជ័យមង្គលខួបអនុស្សាវរីយ៍ ១៨ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងបុត្រាបុត្រី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍មាតុភូមិឱ្យកាន់តែ រីកចម្រើនរុងរឿងថែមទៀត ក្រោមម្លប់សន្តិភាព។

*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

បណ្តាញសង្គមរបស់ក្រសួង Website Telegram Facebook YouTube Twitter Instagram LinkedIn Tiktok

ទាញយក MPTC Speed Test: iOS | Android