Get Mystery Box with random crypto!

ក្រុមហ៊ុន Google នឹងធ្វើការលុបចោលនូវគណនី Gmail របស់អ្នកចាប់ពីថ | ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ - Ministry of Post and Telecommunications

ក្រុមហ៊ុន Google នឹងធ្វើការលុបចោលនូវគណនី Gmail របស់អ្នកចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ចំពោះគណនីដែលមិនបានប្រើប្រាស់រយៈពេលយូរ ។

កន្លងទៅនេះ ក្រុមហ៊ុន ​Google បានប្រកាសថា ក្រុមហ៊ុននឹងធ្វើការលុបចោលគណនីដែលមិនបានប្រើប្រាស់រយៈពេល ២ ឆ្នាំ។ មានន័យថា រាល់ទិន្នន័យរបស់អ្នកទាំងអស់ដែលរក្សាទុកនៅក្នុង ​Gmail, YouTube, Photos, Docs, Drive, Meet និង Calendar អាចនឹងត្រូវលប់ចោល។

គណនីដែលត្រូវបានរាប់ថា មានសកម្មភាព ដរាបណាអ្នកប្រើប្រាស់ធ្វើការ log-in ចូលរួមធ្វើសកម្មភាពណាមួយដូចជា អាន ឬបញ្ជូនសារ, មើលវិដេអូក្នុងយូធូប ឬប្រើប្រាស់ Google Search ជាដើម។

https://www.cnet.com/tech/services-and-software/google-will-start-deleting-old-accounts-in-two-days-heres-how-to-save-your-google-account/

@OUPNarith